អ្នកវិនិយោគវ័យក្មេងនៅកម្ពុជាមួយក្រុមមកពីវិស័យផ្សេងៗគ្នាបានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ(អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំងស្ថិតនៅស្ថិតនៅអាគារ លេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបណ្ឌិត ឡាយ គឹមឆេន ស្ថាបនិក ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.កបានបោះទុនរួមគ្នានិងអ្នកជំនួញល្បីៗជីវកម្មហាងបញ្ចាំ ដោយលោកបណ្ឌិតលើកឡើងថា គោលបំណងដែលរូបលោកនិងមិត្តភក្តីចាប់ដៃគ្នាវនិយោគលើអាជីវកម្មហាងបញ្ចាំនេះ ដោយមើលឃើញប្រទេសជាតិមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងលឿនរយៈជាង១០ឆ្នាំចុងក្រោយនេះ ជាកម្លាំងទឹកចិត្តដល់អ្នករកស៊ីទាំងអស់នៅកម្ពុជា។
លោកបណ្ឌិត ឡាយ គឹមឆេន បានបន្ថែមថា ការជ្រើសរើសយក ហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូនដែលមានបញ្ហាខ្លីលុយពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី ។
សម្រាប់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានអះអាងថា«តាមពិតទៅនេះជាឱកាសមួយដ៏ល្អរបស់អាជីវករនិងអ្នករកស៊ីខ្នាតតូចនិងមធ្យមផងដែរ ដោយសារតែ ក្រុមហ៊ុនយើងខ្ញុំ ជាក្រុមហ៊ុនអាជីវកម្មមួយទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន សម្រាប់ឆ្នាំ២០២០នេះ នឹងមានគម្រោងបើកសាខា ចំនួន១៥ នៅទូទាំងរាជធានីខេត្តនៅកម្ពុជា»។
លោកឧកញ៉ាបន្តទៀតថា សាខាទី១ យើងនឹងសម្ភោធដាក់ឲ្យដំណើរការ ហើយ ចំពោះផែនការណ៍បន្តបន្ទាប់ទៀត យើងបើកក្នុងឆ្នាំ២០២០នេះទៀត។ ក្នុង១សាខាយើង មានម្រោងទុន វិនិយោគ ជាង ១លានដុល្លារអាមេរិក ។
តាមផែនការណ៍ របស់ក្រុមហ៊ុននឹងផ្តល់សេវាកម្មលើការបញ្ចាំអចលនទ្រព្យ ដូចជា ផ្ទះ ដីធ្លី ប្លង់រឹង ប្លង់ទន់ និងសម្ភារៈផ្សេងៗ ទៀត មានដូចជា ម៉ូតូ ឡាន គ្រឿងអលង្ការ និងគ្រឿងអេឡិច ត្រូនិច ។
រាល់ផលិតផលដែលអតិ ថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ)ឡើងទៅ ដោយ បត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ នៃទំនិញរបស់យើងសព្វថ្ងៃ ហើយ ចំពោះរបស់ណាដែលមានហានិភ័យខ្ពស់ អត្រាការប្រាក់អាចឡើង ខ្ពស់ដែរ ។
ប្រសិនបើយើងគ្មានឯកសារច្បាស់លាស់ ពិបាកក្នុងការ ខ្ចី។ ដោយមើលឃើញពីចំណុចនេះហើយ ទើបក្រុមហ៊ុនយើង បើកហាងបញ្ចាំ ស្របច្បាប់ខ្នាតតូច ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការខ្ចី លុយយកទៅបង្វិលទុនផ្សេងៗ និងលឿន។
ផោ