ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ អេស៊ីលីដា IPO កំណត់គោលដៅវិនិយោគិនកូរ៉េ

សមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅកម្ពុជានឹងរៀបចំសិក្ខាសាលាស្តីពីការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់ធនាគារអេស៊ីលី ដាសម្រាប់វិនិយោគិនកូរ៉េនៅថ្ងៃពុធទី ១៩ ខែកុម្ភៈវេលាម៉ោង ៤ រសៀលនៅទីស្នាក់ការកណ្តាលធនាគារអេស៊ីលីដាក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ប្រជាជនកូរ៉េនៅកម្ពុជាដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងធនាគារអេស៊ីលីដា។

បទបង្ហាញនឹងមានជាភាសាកូរ៉េហើយនឹងមានអ្នកជំនាញផ្នែកទីផ្សារមូលធននិងហិរញ្ញវត្ថុចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ធនាគារអេស៊ីលីដាបានរៀបចំសិក្ខាសាលា IPO ដែលទទួលបានជោគជ័យចំនួន ៣ លើករួចមកហើយដែលមានគោលបំណង ផ្តោតលើទីផ្សារក្នុងស្រុក។

ធនាគារអេស៊ីលីដានឹងក្លាយជាធនាគារដំបូងគេសមរាប់ធនាគារកម្ពុជាដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា។