ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនមិត្តអ្នកអាន:សូមពិចារណា!អំពីខ្មែរ

ទស្សនមិត្តអ្នកអាន: សូមពិចារណា!
ក្នុងពេលដែលកម្ពុជា ល្បីរន្ទឺពេញសកលលោក ក៏ប៉ុន្តែក្រុមខ្មែរសណ្តានប្រឆាំងមួយចំនួនខំស្រែក បន្តុះបង្អាប់ ជាតិឯងទៅវិញ ចុះទម្រាំជនបរទេស ខ្លះដែលមានសណ្តានមិនល្អចំពោះខ្មែរយើងនោះ វាគ្មានអ្វីចម្លែកឡើយ។

ក្នុងការធ្វេីតេស្តមិនមែនតែក្រសួងសុខាភិបាលតែមួយនោះទេគឺមានការចូលរួមក្នុងសកម្មភាពពិនិត្យរួមមានអង្គការសុខភាព
ពិភពលោកនិងអង្គការមកពីសហរដ្ឋអាមេរិកផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ថា បើទោះបីជាក្នុងនាវានោះមានអ្នកផ្ទុក វីរុស civid-19 ក៏សម្តេចនៅតែអនុញ្ញាតិអោយចូល និងកាន់តែយកចិត្តទុកដាក់ខ្លំាងថែមទៀតផង ព្រោះថា តើបើយើងមិនអោយគេចូលតើអោយពួកគេទៅណា ?ឬមួយអោយពួកគេតែលតោលកណ្តាលសមុទ្រ ?

ចុះប្រសិនបើពួកគេស្លាប់តើរក្សាសាកសពគេយ៉ាងដូចម្តេចកើត លើនាវានោះ ឬមួយត្រូវបោះចោលក្នុងសមុទ្រ?បើយ៉ាងដូច្នេះមែន ឯណាទៅសិទ្ធមនុស្ស?

គោលការណ៍របស់កម្ពុជាប្រសិនបើពិនិត្យពិច័យយ៉ាងល្អិតល្អន់ថាមានអ្នកផ្ទុកវីរុស covid-19 កម្ពុជាត្រូវព្យាបាលអោយជាទើបបានអនុញ្ញាតអោយចាកចេញពីកម្ពុជា។

ជាក់ស្តែងនាពេលកន្លងទៅ មានជនជាតិចិនម្នាក់លោក ចា ជិនហូរ អាយុ៦០ឆ្នាំ មានជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី ដែលទើបនឹងជាសះស្បើយក្រោយសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០ ២០នាពេលកន្លងទៅនេះ ។

ដោយ ជា ច័ន្ទបរិបូរណ៌