ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការផ្ទុះឡើងនៃវីរុសCovid-19រុញច្រានកំណើនពលរដ្ឋអត់ឃ្លានអោយកើនឡើងទ្វេដង

អង្គការស្បៀងអាហារពិភពលោក World Food Programme បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ ស្តីកំណើនប្រជាពលរដ្ឋអត់ឃ្លាននៅជុំវិញពិភពលោក ដែលនឹងកើនឡើងទ្វេដងនៅឆ្នាំ២០២០នេះ ដោយសារការឆ្លង​រាលដាលនៃវីរុសCovid-19 ។
World Food Programmeដដែលបានបន្តថា កាលពីឆ្នាំ២០១៩កន្លងទៅមានប្រជាពលរដ្ឋអត់ឃ្លានប្រមាណជាង១៣៥លាននាក់នៅជុំវិញពិភពលោក ប៉ុន្តែនៅឆ្នាំ២០២០នេះ កំណើននៃប្រជាពលរដ្ឋអត់ឃ្លាននឹងកើនឡើងរហូតដល់ជាង២៦៥លាននាក់ ហើយប្រជាពលរដ្ឋអត់ឃ្លានទាំងនោះ កំពុងត្រូវការជំនួយជាបន្ទាន់ ។
ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានអំពាវនាវរកជំនួយពីប្រទេសនានានៅជុំវិញពិភព​លោកដែលមានតម្លៃទឹកប្រាក់ប្រមាណ៣៥០ លានដុល្លារអាមេរិក ដើម្បីយកទៅជួយប្រជាពលរដ្ឋអត់ឃ្លាននៅតំបន់អាហ្វ្រិក និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក ៕