ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ក្រុមប្រជាបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៅរដ្ឋ តិចសាស សហរដ្ឋ​អា​មេរិក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ ក្នុងការធ្វើបាតុកម្មប្រឆាំង បទបញ្ជាអោយស្នាក់នៅតែក្នុងផ្ទះរបស់រដ្ឋាភិបាល ដែលនេះបើតាមការចុះផ្សាយរបស់ Financial Times ។
ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានរៀបចំឡើងក្រោយពី រដ្ឋាភិបាលអាមេរិក បានដាក់ដាក់បទបញ្ជាអោយប្រជាពលរដ្ឋរបស់ ខ្លួនស្នាក់នៅតែក្នុងផ្ទះ និងបានប្រកាសបិទ សេដ្ឋកិច្ចផងដែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លង រាលដាលនៃវីរុសCovid-19 ។
សូមបញ្ជាក់ជូនថា ក្រុមប្រជាបាតុករ បានចេញធ្វើបាតុកម្មកាន់តែច្រើន ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រក្រុមប្រជាបាតុករ អោយចេញធ្វើបាតុកម្ម ប្រឆាំងអភិបាលរដ្ឋមួយចំនួន ដែលមិនព្រមដកបញ្ជាចេញ និងមិនព្រមបើកសេដ្ឋកិច្ចឡើងវិញ ៕