ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន នៅមានជីវិតនិងមានសុខភាពល្អធម្មតា

លោក មូន ជុងអ៊ីន (Moon Chung-In) ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកនយោបាយការបរទេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយកាលពីថ្ងៃអាទិត្យទី២៦ ខែមេសានេះថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា ដែលនេះបើតាមការផ្សព្វផ្សាយរបស់ CNN ។
ការលើកឡើងរបស់លោក មូន ជុងអ៊ីន បែបនេះ ត្រូវបានធ្វើឡើងក្រោយពីមានពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន ត្រូវបានវះកាត់សរសៃឈាមបះដូង និងមានស្ថានភាពជម្ងឺធ្ងន់ធ្ងរ ហើយពាក្យខ្លះថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ ។
រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីប្រកាសផ្លូវការណាមួយ បញ្ជាក់ពីស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន នៅឡើយទេ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏មិនបានបង្ហាញមុខជាសារធារណៈដែរ ដែលទំនងជាមានបញ្ហាសុខភាពមែន ៕