តាកែវ ៖ អង្គការ ជីវិតសត្វស្លាប់អន្តរជាតិ(BirdLife) បានរកឃើញសំបុករបស់សត្វទន្ទ្រីតធំ ដែលរកឃើញដោយឧទ្យានុរក្សនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវហើយជាតំបន់ ដែលកំពុងទទួលបានការគាំទ្ររបស់អង្គការBirdLifeនៅក្នុងប្រទេសក ដែលទី តាំងនេះស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនាប្រទេសកម្ពុជា ។
បើតាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះរបស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី ពីប្រភេទទេសន្តរប្រវេសន៍ (AWSG) បានរកឃើញថា សត្វបក្សីទន្ទ្រីតធំធ្វើការបម្លាស់ ទីដ៏គួរឱ្យភ្ញាក់ផ្អើល ពោលគឺវាធ្វើដំណើរជាង៨០០០គីឡូម៉ែត្រចេញពីទីតាំងដែលរកចំណីនៅរដូវមិនបន្តពូជក្នុងប្រទេសអូស្រ្តាលីទៅតំបន់ពងកូនក្នុង ប្រទេសកម្ពុជា(ហើយ និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច) ។
អ្នកជំនាញបានលើកឡើងថា សំបុកសត្វដែលអង្គការជីវិតសត្វស្លាបអន្តរជាតិរកឃើញនៅតំបន់ការពារ ទេសភាព ដែលនេះប្រហែលជាសត្វដែលស្ថិត នៅក្នុង ក្រុមសត្វចំនួនពីរ (មាន ឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែលត្រូវអ្នកសិក្សាអូស្រ្តាលី បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វ ទាំងពីរនេះត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណីនៅក្នុងប្រទេសអូស្រ្តាលី ដោយជោគ ជ័យក្រោយចេញពីទីតំាងពងកូននាឆ្នាំកន្លងទៅថ្មីៗនេះ ៕
ដោយ:សំរិត