ប្រព័ន្ធផ្សព្វផ្សាយ The Jakarta Post បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមេសានេះថា ក្រុមហ៊ុនផលិតរថយន្តនានារបស់សហភាពអឺរ៉ុប បានចាប់ផ្តើដំណើរការសង្វាក់ផលិតកម្ម របស់ខ្លួនឡើងវិញហើយ កាលពីថ្ងៃ ចន្ទ ទី២៧ ខែមេសានេះ ខណៈដែលមានការបន្ធូរបន្ថយ វិធានការបិទប្រទេសនៅតំបន់មួយ ចំនួនដោយសារការឆ្លងរាលដាលនៃវីរុសCovid-19 ។
ក្រុមហ៊ុនដែលបានសម្រេចចិត្ត ចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មផលិតរថយន្តឡើង វិញនោះ គឺមានក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន BMW របស់ប្រទេស អាល្លឺម៉ង់ជាដើម ហើយក្រុមហ៊ុន Mercede និងក្រុមហ៊ុនផ្សេងទៀត នឹងបើកដំណើរការសង្វាក់ផលិត កម្មរបស់ខ្លួននៅពេលខាងមុខ ។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅសហភាពអឺរ៉ុប បានបិទដំណើរ ការសង្វាក់ផលិតកម្មរបស់ខ្លួននៅអឺរ៉ុប ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19 ដែល ចេះតែបន្តកើនឡើងនៅក្នុងតំបន់នេះ ៕