ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាល​ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ និង​ករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល

ក្រសួងសុខាភិបាល​ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និងមិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះ ករណីជាសះស្បេីយមានចំនួន១១៩នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣​នាក់​​​ដដែល​។

ក្រសួងសុខាភិបាល​បង្ហាញថា ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 11975 ស្មេីនឹង​ 736 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥