(តូក្យូ)៖ កាលពីម្សិមិញ ក្រុមហ៊ុន ស៊ីភី គ្រុប (CP Group) ដែលជាក្រុមហ៊ុនដ៏ល្បីនៅលើពិភពលោករបស់ថៃ និងជាម្ចាស់ហាងល់រាយ ឈ្មោះ សេវិន អេលេវិន (7-Eleven) បានប្រកាសថា នឹងបើកហាងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ។
យោងតាមការផ្សាយរបស់សារព័ត៌មាន នីកេ (Nikkei) របស់ជប៉ុន បានផ្សាយថា ម្ចាស់ក្រុមហ៊ុន ចារើន ភោគផាន គ្រុប (Charoen Pokphan Group) ដែលខ្មែរស្គាល់ថា ស៊ីភី (CP) និងជាម្ចាស់ហាង សេវិន អេលេវិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់សិទ្ធិធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា គឺក្រុមហ៊ុន ស៊ីភី ខេមបូឌា (CP Cambodia) ដើម្បីបើកហាងលក់រាយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សារព័ត៌មាន នីកេ បានបន្តទៀតថា ហាង សេវិន អេលេវិន ដំបូងនៅកម្ពុជានឹងបើកនៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០២១ ដោយមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ម៉ាក និងផ្លាកសញ្ញា សេវិន អេលេវិន ក្នុងនាមជាសាខាចែកចាយក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស៊ីភី ខេមបូឌា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៩៨៩ ដើម្បីចាប់ធ្វើអាជីវកម្មក្នុងព្រះ រាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំ១៩៨៩ដដែលនេះ ក្រុមហ៊ុនបានបើកហាងលក់រាយដំបូងរបស់ខ្លួន សេវិន អេលេវិន នៅក្នុងប្រទេសថៃ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ បានក្លាយជាហាងលក់រាយលំដាប់លេខ២ នៅលើពិភព លោក ដែលមានហាងសរុបចំនួន៧០ ៦៧៨៕