(អាមេរិក)៖ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក នៅតែមានអត្រាខ្ពស់នៅឡើយ ដែលបើគិតក្នុងរយៈពេល២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ រហូតមានចំនួន២៩៥០២នាក់ និងមនុស្សស្លាប់ថ្មីចំនួន២១២៧នាក់។
គិតត្រឹមថ្ងៃសុក្រនេះដែរ ការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក មានចំនួន១ ២៩២៩ ៥៩៤នាក់ ដោយបូកបន្ថែមអ្នកឆ្លងថ្មីចំនួន២៩៥០២នាក់ និងមនុស្សស្លាប់សរុបមានចំនួន៧៦ ៩២៦នាក់ ដោយបូកបន្ថែមអ្នកស្លាប់ថ្មីចំនួន២១២៧នាក់។
ចំពោះការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោកវិញ បានកើនឡើងដល់ចំនួន៣ ៩១៣ ៥៥៩នាក់ មនុស្សស្លាប់សរុបមានចំនួន២៧០ ៤២២នាក់ និងអ្នកជំងចំនួន ១ ៣៤១ ០០១នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក៕