ប្រទេសទួរគីបានវ៉ាដាច់ប្រទេសអ៊ីរ៉ង់ និងឈរក្នុងលំ ដាប់លេខ ដែលមានករណីឆ្លងរាលដាលវីរុសC ហើយគិតត្រឹមថ្ងៃចន្ទ ទី១១ ខែឧសភានេះ ទួរគីមានការឆ្លងរា ១៣៨ ៦៥៧ករណី និងមនុស្សចំនួន ៣ ៧៨៦នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ប្រទេសអ៊ីរ៉ង់ឈរក្នុងលំដាប់លេខ២នៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីប្រទេសទួរគី ដែលគិតត្រឹមថ្ងៃចន្ទនេះដែរ អ៊ីរ៉ង់មានការឆ្លងវីរុសCovid-19សរុបចំនួន១០៧ ៦០៣ ករណី និងមនុស្សចំនួន៦៦៤០នាក់បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីស្រាអែលឈរក្នុងលំដាប់លេខ ៣ដែលមានការឆ្លងវីរុសនេះសរុបចំនួន ១៦៤៧៧ ករណី និងមនុស្សចំនួន២៥២នាក់ បានបាត់បង់ជីវិត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះដែរ ការឆ្លងសរុបនៃវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤ ១៧៩ ៧២០ករណី និងមនុស្សចំនួន ២៨៣ ៨៤៦នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ១ ៤៩០ ៤៩៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕