ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងឧស្សាហកម្ម៖ ទុកពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានា ផ្លាស់ប្តូរសម្បកវេចខ្ចប់ដល់ចុងខែមិថុនាឆ្នាំ២០២០

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទុកពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានាផ្លាស់ប្តូរសម្បកវេចខ្ចប់របស់ខ្លួនដល់ចុងខែមិថុនាឆ្នាំ ២០២០។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងសហការជាមួយកាំកុងត្រូល នឹងរឹបអូសយកអំបិលដែលប្រើស្លាកសញ្ញាចាស់ (ពណ៏លឿងដូចក្នុងរូបភាពខាងក្រោម) ទាំងនោះ។ ការចរាចរណ៍អំបិលដែលប្រើស្លាកសញ្ញាចាស់នោះគឺជាទង្វើខុសនឹងច្បាប់។

លោកបានសង្កត់ធ្ងន់ថា គ្រប់អំបិលដែលចរាចរណ៍លក់នៅលើទីផ្សារ គឺត្រូវតែមានសារធាតុអុីយ៉ូដគ្រប់គ្រាន់ សិប្បកម្មអំបិលអុីយ៉ូដសញ្ញាភ្នំបានអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវ និមិត្តសញ្ញានិងផ្លាស់ប្ដូរសម្បកវេចខ្ចប់ថ្មីដើម្បីសោភ័ណភាពគុណភាពល្អប្រសើរនិងគោរពតាមគោលការណ៏របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

ការវេចខ្ចប់សម្បកថ្មីនៃអំបិលអុីយ៉ូដសញ្ញាភ្នំមានដាក់លក់នៅលើទីផ្សារហើយ ។ យេីងផ្គត់ផ្គង់អំបិលអុីយ៉ូដតាមលក្ខណៈ បច្ចេកទេសសារធាតុ អ៊ីយ៉ូដក្នុងអំបិល ត្រឹមត្រូវតាម ស្តង់ដាគឺ មាន កម្រិត ពី ៣០ ទៅ៦០ មីលីក្រាម ៕