ស្ទឹងត្រែង៖ ផ្លូវជាតិលេខ៧ចាប់ពីរគល់ស្ពានសេកុង រហូតដល់ដុងក្រឡព្រំប្រទល់កម្ពុជា ឡាវ រងការខូចខាតស្ទើទាំងស្រុង ត្រូវបានជួសជុលដោយមន្ទីសាធារណ:ការ នឹងដឹកជញ្ចូនខេត្ត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផលផ្សេងៗ មកទីរួមខេត្ត យកមកលក់នៅលើទីផ្សារ។
លោកសរ គឹមណាត ប្រធានមន្ទីរសាធារណ:ការ នឹងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឲ្យដឹងនៅថ្ងៃទី១៨ ខែឧសភា នេះថា ដោយមើលឃើញផ្លូវជាតិលេខ៧ រងការខូចខាតស្ទើទាំងស្រុង គឺចាប់ពីរគល់ស្ពានសេកុង រហូតដល់ព្រំដែនកម្ពុជា ឡាវ លំបាកក្នុងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ក៍ដូចភ្ញៀវជាតិ នឹងអន្តរជាតិ ដែលធ្វើដំណើ ទៅលេងប្រទេសឡាវ ដែលជាប្រទេសសម្ព័នមិត្តជិតខាង ជាមួយកម្ពុជា។
លោកប្រធានមន្ទីបានបន្តទៀតថា ក្នុងការធ្វើផ្លូវនេះក្រសួងបានប្រគល់ឲ្យមន្ទីរ ជាអ្នកមើលថែផ្លូវជាតិខាងលើនេះ ដើម្បីតម្រូវការងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរបណ្តោះអាសន្ន។ ដូច្នេះមន្ទីរចាំបាច់ត្រូវតែធ្វើការថែទាំក្នុងមួយឆ្នាំ២ដង ដែលជាថវិការបស់ក្រសួង នឹងរងចាំម្ចាស់ដើមមកធ្វើឡើងវិញ ព្រោះផ្លូវនេះចិនគេជាអ្នកធ្វើ ចំណែកមន្ទីរបានត្រឹមតែជួសជល់ថែទាំតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវមួយខ្សែនេះរងការខូចខាត ជាច្រើនឆ្នាំមកហើយ ដោយសារការផ្ទុកទំនិញលើសទម្ងន់ ពីរសំណាក់ក្រុមឈ្មួញមិនគោរពច្បាប់ របស់ក្រសួងដែលបានកំណត់៕