ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គាំទ្របណ្ណាល័យអេឡិចត្រូនិក និងផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

ភ្នំពេញ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មានបានគាំទ្រការបង្កើតបណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗ របស់ក្រសួង ដើម្បីដាក់បញ្ជូល ទៅក្នុងបណ្ណាល័យនេះ។

លោករដ្ឋមន្រ្ដីបានលើកឡើងបែបនេះក្នុងជំនួបជាមួយ លោកជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOB AL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) កាលពីថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២០ ។

លោក ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electronic (KUMNIT) ដែលបានរួមគ្នាបង្កើតឡើងនូវ បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជាកន្លែងប្រមូលផ្តុំ ទៅដោយកម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយស្រួល ដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។

លោករដ្ឋមន្រ្ដី រំពឹងថា បណ្ណាល័យថ្មីមួយនេះ នឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន និងលើសកលលោក ជាពិសេសសិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូទៅផងដែរ៕