ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ក្រោយព្យាបាលជំងឺជាពីប្រទេសថៃរួច ឥឡូវកំពុងសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ ៖ លោក ឱក សុជាតិ ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្រ្តី និងជាអតីតមន្រ្តី ជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ នៅក្បែរសារមន្ទីរគុកទួលស្លែង ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើថ្នាំពេទ្យជាប្រចាំ និងមិនទាន់អាចទទួលទានអាហារបានដូចមុនឡើយ។

នាពេលថ្មីៗនេះ លោក ឱក សុជាតិ បានទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសថៃ មួយរយៈ  ប៉ុន្តែមិនទាន់បានប្រសើរទាំងស្រុងនៅឡើយទេ។

ដោយសារលោកធ្លាប់មានស្នាដៃ ជាអ្នកកាទូតជើងចាស់ និងជាអ្នកនយោបាយនោះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភថ្លៃព្យាបាលជំងឺមួយចំនួន តាមរយៈ លោកទេសរដ្ឋមន្រ្តី សេរី កុសល ដើម្បីព្យាបាលជំងឺដ៏កាចសាហាវមួយនេះ។

លោក ឱក សុជាតិ លើកឡើងថា តាមរយៈលិខិតផ្ញើជូន សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ថា «ជីវិតពិតជាបានទទួលមកវិញជាលើកទី២ បន្ទាប់ពីថ្ងៃទី៧ មករាឆ្នាំ១៩៧៩ ដោយគុណបុណ្យបារមីរបស់ សម្តេចនាយករដ្ឋមន្រ្តី បច្ចុប្បន្ននេះ ខ្ញុំបាទបានស្រកហើយ នឹងអាចងើបក្រោកអង្គុយបានប្រសើរជាងមុនច្រើនណាស់ សូមសម្តេចទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»៕