ព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លោកលូ គឹមឈុន និងថ្នាក់ដឹកនាំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននាំយកថវិការចំនួន ៣០,០០០ ដុល្លារអាមេរិក (បីម៉ឺនដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។
ក្នុងពិធីអបអរខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាពលោកគួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ៕