ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រុស្ស៊ីបង្ហាញជំហរគាំទ្រវែណេស៊ុយអេឡា ក្រោយពីមានការជ្រៀងជ្រែកពីសហរដ្ឋអាមេរិក

ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបង្ហាញនូវជំហរគាំទ្រដល់ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយបានទូរស័ព្ទទៅកាន់លោកប្រធានាធិបតីរូបនោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករានេះ ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក វ៉្លាឌីមៀរ ពូទីនរិះគន់យ៉ាងខ្លាំងចំពោះប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសវែណេស៊ុយអេឡា ដោយបំពានលើច្បាប់អន្តរជាតិ ។

សូមបញ្ជាក់ថា វិបត្តិនយោបាយនៅវែណេស៊ុយអេឡា បានកើតឡើងដោយសារតែ លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់មេដឹកនាំរបស់គណបក្សប្រឆាំង និងជាប្រធាន រដ្ឋសភា លោក ជូអាន ហ្គូអៃដូ ជាប្រធានាធិបតីស្រប់ច្បាប់នៃប្រទេសវែណេស៊ុយអេឡា ។

ក្រោយពីលោក ត្រាំ បានប្រកាសទទួលស្គាល់មេបក្សប្រឆាំងជាប្រធានាធិបតីវែណេ ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវែណេស៊ុយអេឡា បានប្រកាសកាត់ផ្តាច់ ទំនាក់ទំនងការទូតទាំងស្រុងជាមួយអាមេរិក ហើយរដ្ឋមន្ត្រីការពារជាតិវែណេស៊ុយអេឡា ក៏បានប្រកាសការពារលោក ម៉ាឌូរ៉ូ និងប្រកាសមិនទទួលស្គាល់ប្រធានាធិបតីថ្មី ដែលលើក បន្តុបដោយអាមេរិក ៕