ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភព លោក បានកើនឡើងដល់ ៥ ០៨៤ ៩២០ នាក់ ដែលជាកំណើនឆ្លងនៅតែបន្តកើនឡើងខ្ពស់នៅឡើយ ។
គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មនុស្សចំនួន ៣២៩ ៧១៨នាក់ បានបាត់បង់ជីវិតដោយ សារវីរុសនេះ ដែលជាកំណើនខ្ពស់ផងដែរ ខណៈដែលអ្នកជំងឺវីរុសខូវីដ-១៩ ចំនួន ២ ០២១ ៧៣៩ នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។
សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានករណីឆ្លងវីរុសខូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រេស៊ីលមានករណីឆ្លងថ្មីចំនួន២១ ៤៧២នាក់ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលមានការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ចំនួន២១ ៣៧៨នាក់ ៕