ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក កើនឡើងជាង៥លាន៤សែននាក់

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភានេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបជាង ៥ ៤០១ ២២២ នាក់ ។

ចំនួនមនុស្សស្លាប់ដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនមនុស្សស្លាប់សរុបឡើងដល់ ៣៤៣ ៧៩៩នាក់ ខណៈដែល ចំនួនមនុស្ស ២ ២៤៧ ១១០ នាក់ បានជាសះស្បើយពីវីរុសនេះ ។

ក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ ទួរគី និងប្រទេសអ៊ីរ៉ង់ ។ ចំណែកប្រទេសឥណ្ឌា បានឡើងដល់លំដាប់លេខ១១នៅលើពិភពលោក បន្ទាប់ពីប្រទេសទាំង ១០ខាងលើនេះ ៕