ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្ដមិនមានបទល្មើសឡើយ

ភ្នំពេញ ៖ លោកយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់ ស្នងការ គ្រប់រាជធានី – ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្ត ដែលកំពុងធ្វើ ចរាចរដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍ ។

អគ្គស្នងការនគរបាលជាតិ បានព្រមានបែបនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពី មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ខ្លះមានការថ្នាំងថ្នាក់ ចំពោះនឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់ នៅតាមផ្លូវ ចាំស្ទាក់ចាប់រថយន្ត ធ្វើដំណើរតាមផ្លូវដោយ យកលេសរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងបើកបរ ធម្មតានៅតាមដងផ្លូវនោះ ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍ ។  បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្ស ជិតពីរពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់ រងរបួសធ្ងន់ និងស្រាល កាលពីឆ្នាំ ២០១៩ កន្លងទៅ។

ការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនេះ គឺធ្វើឡើងដើម្បី គុណប្រយោជន៍របស់ប្រជាពលរដ្ឋ ទូទាំង ប្រទេស ដើម្បីការពារ អាយុជីវិត និងទ្រព្យសម្បត្តិ របស់ពួកគាត់ តែប៉ុណ្ណោះមិនមែនធ្វើ ដើម្បី សង្កត់ ករ ឬធ្វើបាបប្រជាពលរដ្ឋឡើយ ។

សូមបញ្ជាក់ថា  នគរបាលបានចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោករយៈពេល២៥ថ្ងៃ មកនេះ នគរបាលចរាចរណ៍ នៅទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ ម៉ូតូចំនួន ២៦៧៨២ គ្រឿង និងរថយន្តជាង១ម៉ឺនគ្រឿង ៕