ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន៖​ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ។នៅរសៀលថ្ងៃចន្ទទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ។

ពិធីសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាពការងាររបស់មន្ត្រីរាជការក្នុងខេត្ត និងស្វែងយល់ពីដំណើរការសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជិត៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនេះបានសម្រេចការសាងសង់បានប្រមាណជា៩០ភាគរយហើយ៕