កំណើនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៣៨ ម៉ឺននាក់ហើយ គឺចំនួន៣៨២៥០៧នាក់ គិតត្រឹមថ្ងៃរសៀលថ្ងៃពុធ ទី០៣ ខែមិថុនានេះ។ នេះបើតាមការចុះផ្សាយរបស់ Worldometer ។
ចំនួនមនុស្សឆ្លងវីរុសនេះបានកើនឡើងដល់ជិត៦លាន៥សែននាក់ គឺចំនួន៦ ៤៥៣ ៧៨១នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ សរុបប្រមាណជាង៣លាននាក់ គឺចំនួន៣ ០៦៨ ១២២នាក់ បានជាសះស្បើយពីវីរុសនេះ នៅជុំវិញពិភពលោក ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ក្នុងរយៈពេលមួយថ្ងៃ គឺ២៤ម៉ោងចុងក្រោយនេះ មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩មានចំនួន១១០ ០២៨នាក់ និងមនុស្សស្លាប់ថ្មីសរុបដោយសារវីរុសនេះ ក្នុងរយៈពេលមួយថ្ងៃដូចគ្នា មានចំនួន៤ ៥១៦នាក់នៅជុំវិញពិភពលោក ៕