ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានសម្រេចចោទប្រកាន់បទឧក្រិដ្ឋកម្មលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ពីបទលួចយកឯកសារសម្ងាត់ស្តីពីពាណិជ្ជកម្មរបស់អាមេរិក និងការរំលោភបំពាន់លើទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌អាមេរិក ត្រូវបានធ្វើឡើងខណៈដែលអ្នកតំណាងរបស់ប្រទេសចិន និងអាមេរិក កំពុងជួបចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្ម ដែលបានអូសបន្លាយជាច្រើនខែហើយ ។
សូមរំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំ២០១៨កន្លងទៅ ប៉ូលីសកាណាដា បានចាប់ខ្លួនប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ ទៅតាមការទាមទាររបស់សហរដ្ឋអាមេរិក ដែលរុញច្រានអោយមានភាពតានតឹងរវាងកាណាដា ចិន និងអាមេរិក ៕