ភ្នំពេញ៖ ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយ ដើម ស្លែង មកដល់ពេលនេះ សម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចាប់កសរស្ថាបនារួចរាល់នៅក្នុងឆ្នាំនេះ។
អាជ្ញាធរនិង ក្រុមការងារបាន និង កំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយ ការបុកស៊ីផាយបេតុង ជញ្ជាំង ប្រឡាយ ដែលគ្រោង នឹងរួចរាល់ក្នុងឆ្នាំនេះ ដើម្បី បញ្ចៀសការលិចលង់ លំនៅដ្ឋាន ប្រជាពលរដ្ឋ ដោយ ជំនន់ ទឹកភ្លៀង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១០ មិថុនានេះថា ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើម ស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ ភាគរយ ពេលនេះអាជ្ញាធរ និងក្រុមការងារកំពុងដោះស្រាយផលប៉ះពាល់ បញ្ចប់កាយភក់សំរាមជាមួយនឹងបុកបេតុង ជញ្ជាំងប្រឡាយ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង ការស្ថាបនានឹង រួចរាល់ក្នុងរយៈពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យ ប្រជាពលរដ្ឋ ដែលរស់នៅបណ្ដោះអាសន្ន ក្រោមស្ពានស្ទឹងមានជ័យមកស្នាក់នៅដី របស់ គាត់ តាម មាត់ ប្រឡាយ វិញ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវសហការគ្នាធ្វើឲ្យ បានល្អពិសេស ការត្រួតពិនិត្យ លើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ ធានាបានគុណភាព ស្តង់ដារ៕