ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហកាណ៍ ជាមួយខណ្ឌទាំង១៤ ដើម្បី ចុះអន្តរាគមន៍ដោះស្រាយភ្លាមៗនៅទីតាំងទឹកលិច ដើម្បីបញ្ជៀសផលប៉ៈពាល់ដល់ការធ្វើចរាចរណ៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថ្ងៃទី១១ មិថុនានេះថា កិច្ចសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ ជាមួយរដ្ឋបាលខណ្ឌទំាង១៤ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅនឹងកន្លែង តំបន់ងាយរងគ្រោះ តំបន់កណ្ដាលក្រុង និងតំបន់ជាយក្រុងដែលប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង។
លោកសាំ ពិសិដ្ឋ បញ្ជាក់ឲ្យដឹងទៀតថា មធ្យោបាយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាលិចលង់នៅរាជធានីភ្នំពេញ ក្នុងរដូវវស្សានេះ ជាគោលដៅកាត់បន្ថយផល ប៉ៈពាល់របស់ប្រជាពលរដ្ឋកុំឲ្យពិបាកក្នុងការធ្វើដំណើរ និងខូចខាតទ្រព្យសម្បត្តិ។
មន្ទីរសាធារ ណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការណ៍យ៉ាងស្អិតរមួតជាមួយរដ្ឋបាលខណ្ឌចំនួន១៤ ដើម្បី ចុះអន្តរាគមន៍ដោះ ស្រាយភ្លាមៗនៅទីតាំងទឹកលិច។ ហើយមានរៀបចំក្នុងការស្ដារប្រឡាយ លូ ជាពិសេសទីតាំងដែល ងាយប្រឈមនឹងលិចទឹក។ ហើយជាមួយគ្នានេះដែរ យើងក៏បាន រៀបចំក្រុមអន្តរាគមន៍ដោះ ស្រាយបញ្ហាទឹកលិចភ្លាមៗតាមទីតាំង ដើម្បីសម្រួលផ្លូវទឹកហូរឲ្យបានលឿន ៕