ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហាងលក់ទំនិញនៅឥណ្ឌូនេស៊ីបើកទ្វារឡើងវិញ ប៉ុន្តែមិនសូវមានអតិថិជន

ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា ហាងលក់ទំនិញរាយស្ទើរទាំងអស់នៅប្រទេស ឥណ្ឌូនេស៊ី បានបើកទ្វារឡើងវិញហើយ នៅថ្ងៃទី១១ ខែមិថុនានេះ ក្រោយពីប្រមុខដឹកនាំរដ្ឋាភិបាលបានប្រកាសបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

សមាគមមជ្ឈមណ្ឌលលក់ទំនិញឥណ្ឌូនេស៊ី Indonesian Shopping Center Association ) បានឲ្យដឹងថា ហាងលក់ទំនិញរាយបានបើកទ្វារឡើងវិញមែន ប៉ុន្តែមិនសូវមានអតិថិជនចូលទិញទំនិញនោះទេ ដោយសារប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ដដែល ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីមានមនុស្សឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣៤ ៣១៦នាក់ និងមនុស្សចំនួន១៩៥៩នាក់បានបាត់បង់ជីវិត និងចំនួន១២១២៩នាក់បានជាសះស្បើយពីវីរុសនេះ ៕