ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញនៃ ទីចាត់ការរៀបចំក្រុង ចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ មកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ គ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៏នេះ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

លោក ឃួង ស្រេង បានឲ្យដឹងថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ គឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់មកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យការរកស៊ី និងធ្វើការផ្សេងទៀត មានប្រមាណជាជាង៣លាន។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ បានសម្រេចលទ្ធផល ប្រមាណជា៩៥ភាគរយហើយ ពោលគឺ នៅសល់តែ ការក្រាលកំរាលថ្មើជើងការសំអាត ការតុបតែង ការតភ្លើង និងការលាបថ្នាំជាដើម ការងារនេះនឹងត្រូវបញ្ចប់នៅ៣សប្តាហ៍ទៀត។

លោក ឃួង ស្រេង បានឲ្រដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ ផ្លូវប្រកបដោយសុវត្ថិភាព៕