ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសCovid-19កើនឡើងជិត៨លាននាក់ហើយនៅជុំវិញពិភពលោក

កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភព លោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃចន្ទ ទី១៥ ខែមិថុនានេះ មនុស្សឆ្លងសរុបបានហក់ឡើងដល់ជិត៨លាននាក់ហើយ គឺចំនួន ៧ ៩៨២ ៨២២ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldomter ។

ចំពោះចំនួនមនុស្សស្លាប់ដោយសារវីរុសនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលគិតត្រឹមថ្ងៃចន្ទដូចគ្នានេះ កំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង៤៣ម៉ឺននាក់ គឺចំនួន៤៣៥ ១៦៦ នាក់ ខណៈអ្នកជំងឺCovid-19ចំនួ ន៤ ១០៣ ៩៨៤ នាក់បានជាសះស្បើយ ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកនៅតែបន្តឈរលំ ដាប់លេខ១ដដែលក្នុងចំណោមប្រទេសទាំង១០ នៅលើពិភពលោក ដែលជាប្រទេសមានករណីឆ្លងវីរុសCovi d-19 និងមនុស្សបាត់បង់ជីវិតដោយសារវីរុសនេះច្រើនជាងគេ ខណៈដែលប្រទេសចិន ដែលជាប្រទេសប្រភពផ្ទុះឡើងនៃវីរុសនេះ បានធ្លាក់ទៅដល់លំដាប់ថ្នាក់លេខ ១៩ ៕