ព្រះសីហនុ៖ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ចំដីរបស់នរណាទាំងអស់ ។ ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអឹម ហើយបានប្រើហឹង្សា ដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ បណ្តាលឲ្យប៉េអឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃ។
ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើប៉េអឹម បណ្តាលឲ្យរងរបួសដៃ។
តាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ មានស្រុកកំណើត ភូមិត្រពាំងរ័ត្ន ឃុំខ្នារ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរជាងសំណង់។មកធ្វើសំណង់នៅចំណុចក្រោយវត្តអូរត្រេះ ប្រហែល១ខែដោយឈ្មោះ ភឿន បានហៅមកធ្វើសំណង់ មានគ្នា៤នាក់១ ឈ្មោះ ភឿន រី ភេទប្រុស ២ ឈ្មោះ ថា និត ភេទស្រី ៣ ឈ្មោះ សា រឿន ភេទស្រី៤ ឈ្មោះ សាយ ភេទប្រុស ធ្វើការឲ្យឈ្មោះ ថនជាអ្នកជួលឲ្យមកធ្វើរបង។
ប្រជាពលរដ្ឋនៅភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ បានអំណរគុណដល់ លោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ និងលោកអភិបាលស្រុកព្រៃនប់ ដែលមានចំណាត់ការចុះបង្រ្កាប ជនអនាមិកដែលកន្លងមកតែតែងបង្កភាព អុកឡុក ដោយមានដុតកង់ឡាន វៃកំទេចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិគគី ឃុំបិទត្រាំង ស្រុកព្រៃនប់ផងដែរ ៕