ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខួបលើកទី២០ឆ្នាំ នៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាទិវាគម្រប់ខួបទី២០ឆ្នាំនៃសេចក្តីប្រកាសរួមរវាងកូរ៉េខាងជើង និងខាងត្បូង ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រអន្តរកូរ៉េ កាលពីឆ្នាំ២០០០កន្លងទៅ ស្តីពីការបង្រួបបង្រួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ខាងសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK World-Japan ។

ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន កំពុងប្រឹងប្រែងស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ប៉ុន្តែភាគកូរ៉េខាងជើងមិនមានបំណងស្តារទំនាក់ទំនងនេះឡើងវិញនោះទេ និងព្យាយាមលុបចោលកិច្ចព្រមព្រៀងមួយចំនួនទៀតផង ។

លោក មូន ជេអ៊ីន បានទទួចឲ្យមេដឹកនាំរបស់កូរ៉េខាងជើងគិតគូរឡើងវិញ នូវការសម្រេចចិត្តក្នុងការបិទទ្វារការិយាល័យទំនាក់ទំនង ការលុបចោលកិច្ចព្រមព្រៀងខាងយោធា និងការលុបចោលកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កូរ៉េខាងជើង ៕