កាសែត USA Today បានចុះផ្សាយថា ក្រុមប្រជាបាតុកររាប់ម៉ឺននាក់នៅទីក្រុងប្រមាណជាង ៤៣០ទីក្រុង ក្នុងរដ្ឋទាំង៥០រដ្ឋរបស់សហរដ្ឋអាមេរិក បានបង្ហាញកំហឹងដ៏ពុះកញ្ជ្រោលសាជាថ្មី នៅថ្ងៃទី១៦ ខែមិថុនានេះ ប្រឆាំងនឹងប៉ូលីសជនជាតិអាមេរិកស្បែកស ដែលបានបាញ់សម្លាប់បុរសអាមេរិកស្បែកខ្មៅម្នាក់ទៀតកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ។
សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនានេះ ប៉ូលីសជនជាតិអាមេរិកស្បែកស បានប្រើកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ទៅលើបុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ឈ្មោះ រ៉ៃហ្សាត ព្រូក (Rayshard Brooks) បណ្តាលឲ្យស្លាប់ ខណៈដែលប៉ូលីស និងលោក រ៉ៃហ្សាត ព្រូក បានប្រតាយប្រតប់គ្នា ។
ភរិយារបស់លោក រ៉ៃហ្សាត ព្រូក អ្នកស្រី តូមីកា មីលើ (Tomika Miller) បានហៅអំពើឃាតកម្មរបស់ប៉ូលីសថា ជាអំពើរើសអើងជាតិសាសន៍ ដោយប្រមាថមើលងាយជនជាតិអាមេរិកស្បែកខ្មៅ ដែលជាជនជាតិអាមេរិកដូចគ្នា ៕