កំពង់ចាម៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ និងដើម្បីជួយ សម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានភាពងាយស្រួល ស្របតាមពាក្យស្លោក “មានផ្លូវ មានសង្ឃឹម”។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរង នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញជុំវិញខេត្ត មន្ត្រីគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ និងអាជ្ញាធរស្រុកកោះសូទិន បានចុះពិនិត្យការរដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង២.៦៩៧ម៉ែត្រ ទទឹង៥ ម៉ែត្រ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ដែលជាផ្លូវអន្តរឃុំ ។
សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន ហើយផ្លូវនេះគឺប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែ កក្តដាខាងមុខនេះ ដោយប្រើរយៈពេល៣ ខែសម្រាប់ការកសាង៕