ភ្នំពេញ៖ តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្ម NEWCITYWALKនិងតំណាងពាណិជ្ជករ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍក្រុមហ៊ុនឱ្យមានការរីកចម្រើនពង្រីកទីផ្សារលក់ផលិតផលនៅលើទីផ្សារកម្ពុជា។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រវាងលោកceleb luo តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្ម NEWCITY WALK និងលោកStephen chu តំណាងក្រុមហ៊ុន MORGAN គ្រុប។
លោកceleb luo តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEWCITY WALKបានស្វាគមន៍ និងអរគុណចំពោះពាណិជ្ជករ ដែលបានគាំទ្រ នៅក្នុងការងារធ្វើពាណិជ្ជ កម្មជាមួយគ្នាឆ្ពោះទៅមុខយកជម្នះនាពេលអនាគត។ លោក celeb luoបន្តថា ទោះប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចដែលទទួលរងនូវការប៉ះពាល់ពីជំងឺកូវីដ-១៩ ក្តីប៉ុន្តែ គម្រោងរបស់ក្រុមហ៊ុនMORGANគ្រុបនៅតែមានគោលជំហរ ឱ្យគម្រោងរបស់ក្រុមហ៊ុន មានការអភិវឌ្ឍរីកចម្រើន ។
លោក Stephen chu តំណាងក្រុមហ៊ុន MORGAN គ្រុបបានបញ្ជាក់ថា NEW CITY WALK ជាមជ្ឈមណ្ដលខ្នាតធំមានទំហំ៥ម៉ឺនម៉ែត្រការ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ ជាមួយដៃគូ ដើម្បីជំរុញអភិវឌ្ឍន៍គម្រោងនេះឱ្យទទួលជោគជ័យ។
លោកបន្ថែមថា គម្រោងរបស់ក្រុមហ៊ុនបង្កើតឱ្យទៅជាកន្លែង ប្រមូលផ្តុំ មានទីផ្សារទំនើប មានហាងល្បីៗ មានភោជនីយដ្ឋានល្បីៗ មានក្លឹបកម្សាន្តកុមារ មានហាងគ្រឿងអលង្ការល្បីៗ មានកន្លែងផ្តល់សេវាកម្មកម្សាន្តលំហែកាយ KTV ហ្គេមកម្សាន្ត មានហាងផលិតផលម៉ាកល្បីៗ ហាងកែសម្ផស្ស ម៉ាស្សាព្យាបាលសម្ផស្សមកពីប្រទេសកូរ៉េខាងត្បូង ហាងនំខេកដ៏ល្បីបំផុតក្នុងប្រទេសជប៉ុន និងមានហាងម៉ាកផលិតផលតែទឹកដោះគោផ្តល់នូវទំនុកចិត្តជូនអតិថិជនផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន NEW CITY WALK មានទីស្ថិតក្នុងតំបន់ជ្រោយចង្វារជាប់មាត់ទន្លេ ជាប់នឹងផ្លូវជាតិលេខ៦A ដែលមានលំហូរមនុស្សច្រើនហើយនាពេលអនាគត នឹងក្លាយជាទីក្រុងរណបក្នុងរាជធានីភ្នំពេញ ៕