ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងជិត៤៥ម៉ឺននាក់នៅលើពិភពលោក

កំណើនមនុស្សឆ្លង និងមនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោកនៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់នៅឡើយ ដែលគិតត្រឹមថ្ងៃទី១៧ ខែមិថុនានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជិត៤៥ម៉ឺននាក់ហើយ គឺចំនួន៤៤៥ ១៨៥ នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំពោះកំណើននៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បន្តកើនឡើងក្នុងអត្រាខ្ពស់ផងដែរ ដែលគិតត្រឹមថ្ងៃទី១៧ដដែលនេះ មនុស្សឆ្លងវីរុសកូវីដ-១៩សរុបនៅជុំវិញពិភពលោក បានកើនឡើងដល ៨ ២៥១ ០៦៨នាក់ ខណៈដែលអ្នកជំងឺចំនួន ៤ ២៩៩ ២២១នាក់បានជាសះស្បើយពីវីរុសនេះ ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ដែលមានករណីឆ្លងវីរុសកូវីដ-១៩ ច្រើនជាងគេ និងមានចំនួនមនុស្សស្លាប់ដោយសារវីរុសនេះច្រើនជាងគេដែបន្ទាប់មក មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ អ៊ីតាលី ប៉េរូ អ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ ៕