ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសាធារណៈការណ៍៖ ចាប់រថយន្តដឹកលើសទម្ងន់ ២៧៦គ្រឿង និងពិន័យជាប្រាក់ជាង ៤រយលានរៀល ក្នុងខែឧសភា ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។

តាមរបាយការណ៍ចេញផ្សាយដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា  ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចខាងក្រោម៖
• លើសពី ៥ភាគរយ-១០ភាគរយ មានចំនួន ៣គ្រឿង
• លើសពី ១០ភាគរយ-២០ភាគរយ មានចំនួន ១៩៨គ្រឿង
• លើសពី ២០ភាគរយ មានចំនួន ៧៥គ្រឿង

ក្រសួងបានបញ្ជាក់ថា សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថាការដឹកលើសទម្ងន់គឺជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ​៕