ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា

យោងតាមទិន្នន័យផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនានេះ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះ៤.៥ភាគរយ កាលពីខែឧសភា ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ និងនៅជុំវិញពិភពលោក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CNA ។

ប្រព័ន្ធផ្សព្វផ្សាយ CNA ដដែលបានបន្តថា ការធ្លាក់ចុះនូវការនាំចេញសរុបរបស់សិង្ហបុរី បានធ្លាក់ចុះ២៣.៩ភាគរយ កាលពីខែឧសភា ដោយការនាំចេញផលិតផលមិនមែនគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៨.៨ភាគរយ ការនាំចេញគ្រឿងអេឡិចត្រូនិកធ្លាក់ចុះ១២.៥ ភាគរយ និងការនាំចេញតេលសិលាគីមី (Petrochemical) បានធ្លាក់ចុះ៣១.២ភាគរយ ។

សូមបញ្ជាក់ជូនថា ការធ្លាក់ចុះនូវការនាំចេញពីប្រទេសសិង្ហបុរី គឺដោយសារប្រទេសដែលជាទីផ្សារនាំចេញ បានបិទព្រំដែនដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលក្នុងនោះ មានប្រទេសចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ៕