ភ្នំពេញ៖ កម្ពុជាបានបញ្ជាទិញរថយន្តយោធាចំនួន២៩០ គ្រឿងពីប្រទេសចិន និងចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារ តាមអង្គភាពនីមួយៗ ។
លោកសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ និងទទួលរថយន្តយោធា ចំនួន ២៩០ គ្រឿងដែលបញ្ជាទិញពីចិន ដើម្បីចែកជូន ដល់បណ្តាស្ថាប័ន អង្គភាពនៃ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាន នគរ បាលជាតិ ។
មន្ត្រីជាន់ខ្ពស់ នៃបញ្ជាការដ្ឋានកងទ័ពគោក បានឲ្យដឹងនៅថ្ងៃទី១៧ មិថុនា ឆ្នាំ ២០២០នេះថា ការទិញរថយន្តយោធាទាំងនេះមិនប្រើប្រាស់ថវិកា របស់រដ្ឋឡើយ ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវ នាវដល់សប្បុរសជន ក្នុងស្រុកនានា ដើម្បី ប្រមូលថវិកាទិញរថយន្តធុនធំ២៩០ គ្រឿងពី ប្រទេសចិន សម្រាប់យកមកប្រើប្រាស់ ក្នុងវិស័យយោធានិង នគរបាលជាតិ ៕