ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញមន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីខណ្ឌ ដើម្បីរកដំណោះ ស្រាយ បញ្ហាទឹកលិចផ្លូវជាតិលេខ៤ តំបន់សាលាក្ដីខ្មែរ ក្រហម និងគម្រោងភ្ជាប់ប្រឡាយទួលពង្រ១ និង២ទៅ ប្រឡាយ បឹងហា ស្ថិតនៅខណ្ឌកំបូល និងខណ្ឌពោធិ៏សែនជ័យ ។ នៅរាជធានីភ្នំពេញ មានអណ្ដូងលូ៥ម៉ឺនអណ្ដូងលូ,ផ្លូវមានជាង ៥៨៣គីឡូម៉ែត្រ ៕