តាមការចុះផ្សាយរបស់ Worldometer បានបញ្ជាក់ថា វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន ៥១០១នាក់នៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ ខណៈដែលមនុស្សឆ្លងថ្មីនៃវីរុសនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា មានចំនួន១៣៧ ៩០៥នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ក្នុងរយៈ៥ថ្ងៃក្នុងសប្តាហ៍នេះ គិតចាប់តាំងពីថ្ងៃចន្ទដល់ថ្ងៃសុក្រទី១៩ ខែមិថុនានេះ វីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ចំនួន២៣៦១៧នាក់ និងមនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងរយៈពេលដូចគ្នានេះមានចំនួន៦៦៩០៧៦នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនាស ឆ្នាំ២០២០នេះ ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅលើពិភពលោក មានចំនួន៨ ៥៦៧ ៧៥៩នាក់ និងមនុស្សចំនួន៤៥៥ ៥៥៣នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺចំនួន៤៥០៨៣០៤នាក់បានជាសះស្បើយ ៕