ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស និងអភិបាលខេត្តកំពង់ចាម ចែកអំណោយដល់ពលរដ្ឋខ្វះខាត១៣២គ្រួសារ នៅស្រុកចំការលើ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមថ្វាយវន្ទន្តកិច្ច ព្រះរាជវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ។

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ព្រះអង្គ បាននិមន្តសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាត ក្នុងកំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំនួន១៣២គ្រួសារ នៅឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ព្រះរាជអំណោយចែកជូនក្នុងមួយគ្រួសារ ទទួលបាន អង្ករ មី ត្រីខ និងថវិកាចំនួន៣០.០០០រៀល ។ ក្នុងឱកាសនោះដែរ ម្តេចព្រះសង្ឃរាជ បានប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៣ ក្នុងឃុំចំការលេី អណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ៕