ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកអត់ការងារធ្វើនៅអាមេរិកកើនឡើងដល់ជាង៤៥លាននាក់រយៈពេល១២សប្តាហ៍

ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយថា ចំនួនប្រជាពលរដ្ឋអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល១២សប្តាហ៍ ឬមួយត្រីមាសចុងក្រោយនេះ អត្រាអ្នកអត់ការងារធ្វើ បានកើនឡើងដល់រហូតដល់ជាង៤៥លាននាក់ ដែលស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង៤លាននាក់ក្នុងមួយសប្តាហ៍ ។

ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា កត្តាសំខាន់ដែលនាំឲ្យអត្រាប្រជាពលរដ្ឋអត់ការងារធ្វើកើនឡើងកាន់តែខ្ពស់នៅសហរដ្ឋអាមេរិក គឺដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលនាំឲ្យរដ្ឋាភិបាលបង្ខំចិត្តបិទសេដ្ឋកិច្ច និងបិទប្រទេសទាំងមូល ។

វិធានការបិទសេដ្ឋកិច្ច ឬបិទប្រទេសរបស់រដ្ឋាភិបាលអាមេរិក គឺជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ដែលវិធានការនេះបានធ្វើឲ្យប្រតិបត្តិការរបស់ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មស្ទើរតែទាំងអស់ បានបិទទ្វារ និងមិនដំណើរការសកម្មភាពការងាររបស់ខ្លួន ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋគ្មានការងារធ្វើកើនឡើង ៕