សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
កិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍បានសម្រេច ០២ ចំនុចសំខាន់ ដូចខាងក្រោម ទី១- ត្រូវផ្សព្វផ្សាយជាសាធារណ: អំពីលទ្ឋផលការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ក្រោយបញ្ចប់ឱសានវាទនៃកិច្ចដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជា។
ចំណុចទី ២-ក្រោយពីស្តាប់របាយការណ៍របស់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមបានណែនាំឲ្យធ្វើរបាយការណ៍និងស្នើទៅរាជរដ្ឋាភិ បាលបង្កើតគណៈកម្មការអន្តរក្រសួង។
សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍មានសារសំខាន់់់់់់ណាស់ សម្រាប់កម្ពុជាយើង។