ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បានប្រកាសហាមប្រាមមិនអោយនាំចូលផលិតផលសាច់មាន់ពីសហរដ្ឋអាមេរិក និងប្រកាសបិទរោងចក្រផលិតម្ហូបអាហារ និងភេសជ្ជៈ ប៉ិបស៊ី (Pepsi) នៅក្នុងប្រទេសនេះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។
លោកស្រី ហ្វាន់ ជីមីន (Fan Zhimin) អ្នកនាំពាក្យក្រុមហ៊ុន PepsiCo នៅប្រទេខចិន បាននិយាយថា ការប្រកាសបិទសកម្មភាពការងាររបស់ក្រុមហ៊ុននេះ ត្រូវបានធ្វើឡើងក្រោយបុគ្គលិកប្រមាណជាង២២០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ដែលត្រូវបានចាត់ទុកថា ជាការឆ្លងជាក្រុម ។
ក្នុងពេលដំណាលគ្នានេះ គណៈកម្មការសុខាភិបាលក្រុងប៉េកាំង ក៏បានប្រកាសបិទការនាំចូលសាច់មាន់ពីសហរដ្ឋអាមេរិកផងដែរ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ក្រោយពីវីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុងនេះ ៕