ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃមាសកើនឡើងនៅទីផ្សារអន្តរជាតិ ខណៈវីរុសCovid-19នៅតែបន្តឆ្លងរាលដាល

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិ បានកើនឡើងយ៉ាងគំហុក នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះ រហូតដល់០.២% ដែលស្មើនឹងតម្លៃ ១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០១២កន្លងទៅ ។
តម្លៃមាស១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន គឺជាតម្លៃធ្លាក់បន្តិច បើប្រៀបធៀបនឹងកំណើននៃតម្លៃមានកាលពីសប្តាហ៍មុន ដែលកើនឡើងរហូតដល់១៧៧៣ដុល្លារអាមេរិកក្នុងមួយអោយ ប៉ុន្តែតម្លៃមាសចំនួន១៧៧០.៩២ដុល្លារអាមេរិកក្នុងមួយអោន ក៏ជាតម្លៃខ្ពស់ដែរ បើប្រៀបធៀងនឹងឆ្នាំកន្លងទៅ ។
ចំពោះតម្លៃភាគហ៊ុនមាស ក៏បានកើនឡើងក្នុងអត្រា០.៣%ផងដែរក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលតម្លៃប្រេងឥន្ធនៈ និងតម្លៃទំនិញផ្សេងទៀត បានធ្លាក់ចុះខ្លាំង ដោយសារតែការឆ្លងរាលដាលនៃវីរុសCovid-19នៅជុំវិញពិភពលោក ៕