ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចសកល នឹងធ្លាក់ចុះ៤.៩%នៅឆ្នាំ២០២០នេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករសាជាថ្មីនូវកំណើនសេដ្ឋកិច្ចសកល ដោយទម្លាក់កំណើនសេដ្ឋកិច្ចសលកអោយនៅក្នុងកម្រិតទាបជាងមុន រហូតដល់៤.៩%នៅឆ្នាំ២០២០នេះ ដែលទាបជាការព្យាករកាលពីមុនក្នុងអត្រា១.៩% ដែលនេះតាមការចុះផ្សាយរបស់ NHK World-Japan។

IMF បានអោយដឹងថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ដែលបង្ខំអោយប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសមួយចំនួននៅលើពិភពលោក មានប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសមួយចំនួននៅអឺរ៉ុប និងប្រទេសផ្សេងៗទៀត បិទប្រទេស និងបិទសកម្មភាពសេដ្ឋកិច្ច។

IMF បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសបារាំង នឹងធ្លាក់ចុះ១២.៥% សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨% សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ៤.៥% សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីលនឹងធ្លាក់ចុះ៣.៨% និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក ក៏នឹងធ្លាក់ចុះទៅក្នុងកម្រិតទាបដែរ៕