ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឧកញ៉ា លី ហួរ «ប្រជុំក្រុមពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀត»

អគ្គនាយកដ្ឋានពន្ធដារមានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី​២ “ពន្ធដារ ហិរញ្ញវត្ថុ ធនាគារ” នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន ដែលធ្វើ​ឡើងនៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។កិច្ចប្រជុំដឹកនាំ ដោយលោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជន។

មន្រ្តីសំខាន់​ទៀត​ គឺ លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀតផងដែរ។

លោក​ ឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេស​ទី២ ផ្នែកឯកជនបានថ្លែងបញ្ជាក់ថា«​គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សានិងដោះស្រាយទៅលើបញ្ហាប្រឈមនានាទាក់ទងនឹងក្រុមការងារផ្នែកហិរញ្ញវត្ថុ ធនាគារនិងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តនៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារនាពេលបច្ចុប្បន្ន»។

លោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តំណាង ផ្នែកអគ្គនាយកដ្ឋានពន្ធដារ អះអាងថា« លោក​​នឹង​​ដោះស្រាយទៅលើសំណូមពរក៏ដូចជាបញ្ហាប្រឈមនានារបស់ផ្នែកឯកជនពាក់ព័ន្ធនឹងក្រុមការងារ»។