កាលពីខែឧសភានិទស្សន៍ផលិតផលឧស្សា ហកម្មគ្រប់ប្រភេទរបស់ប្រទេសជប៉ុន មានគ្រឿងអេឡិច ត្រូនិកជាដើម បានធ្លាក់ចុះរហូតដល់៨.៤ % កាលពីខែឧសភាឆ្នាំ២០២០នេះ ដោយសាររ ង ផល ប៉ះពាលពីការឆ្លង រាលដាលវីរុស Covid-19នៅក្នុងប្រទេសនេះ និងនៅ ជុំវិញពិភព លោក ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
ក្រសួងឧស្សាហកម្មរបស់ប្រទេសនេះ បានអោយដឹងថា ការធ្លាក់ចុះនិទស្សន៍ផលិត ផលឧស្សាហកម្មកាលពីខែឧសភា គឺជាការធ្លាក់ចុះបន្ថែមទៀតលើផលិតផលឧស្សាហកម្មដែលបានធ្លាក់ចុះស្រាប់ចាប់តាំងពីដើមឆ្នាំ២០២០ ខណៈដែលរដ្ឋាភិបាលបានសម្រេចបិទប្រ ទេសក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។
សូមបញ្ជាក់ជូនថា ជប៉ុនគឺជាប្រទេសមានទីតាំងភូមិ សាស្ត្រនៅអាស៊ីខាងកើត និងជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ហើយជាប្រទេសដែលបានរងគ្រោះផ្នែកសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសCovid-19ផងដែរ ៕