ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនចិនគ្រោងវិនិយោគទឹកប្រមាណ១៦០ លានដុល្លារអាមេរិកសង់ចំណតរថយន្ត៣ទីតាំងទៀតនៅរាជធានីភ្នំពេញ​​

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះនឹងចំណោយ ទឹកប្រាក់វិនិយោគប្រមាណ១៦០ លានដុល្លារ អាមេរិក ក្នុងនោះ២កន្លែង នៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល មួយកន្លែងទៀត និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។
ឆ្លើយតបទៅនឹងការមានបំណងវិនិយោគលើ ចំណតរថយន្តក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុន Good Car investmentរបស់ប្រទេសចិន លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោក ទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment កាលពីរសៀលថ្ងៃទី​៣០ មិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំណតក្រោមដីនេះស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណតរថយន្តជាចំណុច​អទិ ភាពក្នុងទីក្រុងសព្វថ្ងៃ ដែលខ្វះចំណត។
សម្រាប់ លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជំរាបជូនពីគោលបំណងវិនិយោគលើចំណតរថយន្ត និង នាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរមករាជធានីភ្នំពេញ។

តំណាង ក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវកសាងចំណតរថយន្តចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញលើទឹកប្រាក់វិនិយោគ១៦០ លានដុល្លាអាមេរិកដែលក្រុមហ៊ុនបាន ពិនិត្យទីតាំងរួចចំនួន២កន្លែងគឺនៅតំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែងនិងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។

លោកអភិបាលបានស្នើឲ្យ ក្រុមហ៊ុនសិក្សាឲ្យច្បាស់លាស់មុនសម្រេចចិត្តវិនិយោគគឺធ្វើឲ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយបានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមមកបង្ហាញគំរោងធំ ទំនើបរបស់ខ្លួនតែពុំមានឃើញលទ្ធផលដោយសារតែខ្វះការសិក្សាស្វែងយល់ពីចំណង់ចំណូលចិត្ត ទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរធ្វើឲ្យពួកគេបរាជ័យ៕

ដោយ៖សំរិត