ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១០លានកន្លះនាក់ គឺចំនួន ១០ ៥៧៧ ៣០០ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៥១៣ ១៧៥ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៥ ៧៩០ ៧៦១ នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធ ទី០១ ខែកក្កដានេះ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុសCovid-19នៅជុំវិញពិភពលោកមានចំនួន ១៧៣ ៨០៨ នាក់ និងអ្នកជំងឺCovid-19ចំនួន ៥ ០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។
ប្រទេសទាំង១០នៅលើពិភពលោក ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា អង់គ្លេស អេស្ប៉ាញ ប៉េរូ ឈីលី និងប្រទេសអ៊ីរ៉ង់ ដែលករណីឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេនៅថ្ងៃនេះ គឺសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងវីរុសCovid-19ថ្មីចំនួន ៤៥ ៥៨៦នាក់ ៕